គេហទំព័រ ខ្មែរថប់ញូស

Language

មន្ត្រីយោធាម្នាក់ជិះម៉ូតូមានល្បឿនលឿនពេកជ្រុលទៅបុកអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់...!

ថ្ងៃ 10/23/2023 | ម៉ោង 02:30:00

មន្ត្រីយោធាម្នាក់ជិះម៉ូតូមានល្បឿនលឿនពេកជ្រុលទៅបុកអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់...!

កំពង់ធំ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី 21 ខែ តុលា ឆ្នាំ 2023 នៅចំណុចមុខផ្ទះរបស់ ឈ្មោះ ជា សៃ ស្ថិតក្នុងភូមិរន្ទះឃុំ ទំរីង ស្រុកសណ្ដាន់ ខេត្ត កំពង់ធំ.គឺបង្កឡើងដោយម៉ូតូបុកមនុស្សដើរ 
 សមត្ថកិច្ចបានឲ្យដឹងថា -អ្នកបើកបរម៉ូតូឈ្មោះ ជួន ជឿង ភេទ ប្រុស អាយុ 52 ឆ្នាំ មានទីលំនៅភូមិ ត្រពាំងសាលា ឃុំ ឈូក ស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ ជាមន្ត្រីយោធា.កងវីរៈសេនាតូចលេខ1នៃតំបន់ប្រតិបត្តិការសឹកខេត្តកំពង់ធំ.ចុះបេសកកម្មប្រចាំការនៅជាមួយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់.បានបើកម៉ូតូ ម៉ាក ហុងដាវេវ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1Q. 38 43  គឺបើកបរពីទិសខាងជើងទៅទើសខាងត្បូង លុះទៅដល់ចំណុចកើតហេតុខាងលើបានបុក ឈ្មោះ សឿន ភារម្យ ភេទ ប្រុស អាយុ 31 ឆ្នាំ មានទីលំនៅភូមិ អមទង ឃុំ ពង្រ ស្រុកតាំងគោក ខេត្ត កំពង់ធំ បណ្ដាលឱ្យរងរបួស ធ្ងន់ បែកក្បាលសន្លប់ទាំងសងខាងនៅកន្លែងកើតហេតុភ្លាមៗ។..ហើយឥឡូវភាគពីរទាំងពីរ
1-ឈ្មោះ ជួន ជឿង បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យឯកជន (អង្គារា) មានទីតាំងនៅភូមិខោស ឃុំទំរីង.ស្រុកសណ្តាន់។
2-ឈ្មោះ សឿន ភារម្យ កំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យភូមិខោស.ស្រុកសណ្តាន់កំពង់ធំ។
មូលហេតុ: ឈ្មោះ សឿន ភារម្យ ងើបពីកន្លែង ផឹកស៊ី បានដើរទៅបទជើងឆ្លងផ្លូវ ទើបបណ្ដាលឱ្យឈ្មោះ ជួន ជើង បើកម៉ូតូបុកចំពាក់កណ្ដាលផ្លូវតែម្ដង ចំណែកម៉ូតូ សមត្ថកិច្ចដឹកយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលទំរីង.រងចាំធ្វើការដោះស្រាយពេលក្រោយ។
ដោយឡោ សុភ័ក្រ