គេហទំព័រ ខ្មែរថប់ញូស

Language

ផ្សារក្រោមមានការកកស្ទះស្ទើររាល់ថ្ងៃ.........

ថ្ងៃ 08/11/2019 | ម៉ោង 09:00:00

ផ្សារក្រោមស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប មានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ....
(ខេត្តសៀមរាប) ជារៀងរាល់ថ្ងៃនៅចំណុចភូមិសាស្ត្រផ្សារក្រោម  ខេត្តសៀមរាប មានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដោយហេតុថា លោក សរ នី អ្នកគ្រប់គ្រងទីផ្សារក្រោម មិនមានការយកចិត្តទុកដាក់លើបញ្ហាចំបងគឺ: សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងអនាម័យ ភាពអនាធិបតេយ្យរញ៉េរញៃ គិតតែពីប្រឹងប្រមូលលុយពីអាជីវករលក់ដូរគ្រប់ប្រភេទ  និងផ្ញើកង់ ម៉ូតូ មិនថាឡេីយអ្នកលក់សណ្តែកដី សូម្បីតែអ្នកលក់លៀសក៍យកភាសីុទាំងអត់ដែរឲ្យតែចូលមកលក់នៅទីផ្សារនេះ យេីងមិនថាអ្វីទេបេីយកបានគិតតែយកទៅ  មួយចំណែកបង់ចូលរដ្ឋ មួយចំណែកចំណេញដាក់ហោប៉ៅ របស់ផងខ្លួនចុះដេីម្បីសន្សំទ្រព្យ តែសំខាន់បំផុតនោះគឺលោក សរ នី ត្រូវគិតពីផលប្រយោជន៍រួមខ្លះផង មហាជនអ្នកធ្វេីសំណេីរតាមផ្លូវគាត់រអ៊ូរទាំ ត្អូញត្អែរថាពេលធ្វើដំណើរទៅមកតាមផ្លូវផ្សារក្រោមម្តងៗពិបាកណាស់ ទំរាំឆ្លងផុត ខាតពេលវេលា ខាតម៉ោងធ្វេីការ ដោយសារការកកស្ទះចរាចរណ៍ ល។ល

មិនតែប៉ុណ្ណោះអ្នកលក់ដូរនៅជិតនោះបានខ្សឹបប្រាប់អ្នកយកពត៍មានយេីថា: នៅទីផ្សារនេះមានបេីកល្បែងសុីសងលួចលាក់គ្រប់ប្រភេទ (ពោលគឺ) ជល់មាន់តាមទូរទស្សន៍អនឡាញ  អាប៉ោង បៀរ និងលេងកន្ទុយលេខបេីកជាចំហរ គ្មានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានណាបង្រ្លាបឡេីយ។  និយាយដល់ចំណុចនេះយេីងដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចនៅទីនោះមានការឃុបឃិតគ្នាជាប្រព័ន្ធហេីយមេីលទៅបានជាបទល្មើសទាំងនេះប្រព្រឹត្តទៅបានយ៉ាងរលូនរបៀបនេះ ហេតុការណ៍ដ៍អាក្រក់របៀបនេះជាដេីមហេតុអាចនិងបណ្តាលឲ្យកេីតមាននូវអំពេីចោរកម្ម អំពេីលួចឆក់ប្លន់ជាដេីម តេីឯណាទៅ ដែលថាលក្ខណៈសម្បត្តិមាន ៩ ចំណុច ភូមិ ឃុំមានសុវត្ថិភាពនោះ។

ហេតុនេះសូមលោកអធិការក្រុងសៀមរាប លោកស្នងការខេត្តសៀមរាបមេត្តាពិនិត្យមើលផងទាន។ ដោយ ម៉ែន សុវណ្ណ ចាងហ្វាងការផ្សាយ ។ផ្តល់ពត៍មានតាមរយ:ទូរស័ព្ទលេខ ០៣១២៥២៥៨៨០.០៩៥៣៣០៩៧៧
- មានទទួលផ្សាយពាណិជ្ជកម្ម. និង វិវាទដីធ្លី ពត៍មានរហ័សទាន់ចិត្ត