ខេត្តសៀមរាប៖ អធិការដ្ឋាននគបាលក្រុងរុនតាឯកនាថ្ងៃសុក្រ៤រោជ ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនិងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាក៍សាងអាគា អធិការដ្ឋាន នគបាលក្រុងរុនតាឯកតេជោសែន ដែលមានការអញ្ជើញចូលរួមជាអធិបតីយ្យភាណ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ឈួយ បញ្ញា ស្នងការរងនគបាលខេត្តសៀមរាប លោកអ៊ុង សុភ័ណអភិបាលនៃគណ:អភិបាលក្រុងរុនតាឯកលោកស្រេង សូឡី មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងរុនតាឯក លោក អធិការនគបាលក្រុងរុនតាឯក ក្នុងនោះផងដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីចៅសង្កាត់រុនតាឯក លោកមេប៉ុស្តិ៍នគបាលរដ្ឋបាលរុនតាឯក និងមន្រ្តីអ្នកមុខអ្នកការក្នុងមូលដ្ឋានជាច្រើននាក់ទៀត៕
ក្រោមការសម្រេចពីឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧប្បនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែននេះ មានទីតាំងស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប លើផ្ទៃដីសរុបចំនួន ៥០០០ ម៉ែត្រក្រឡា ដែលមានអគារអធិការដ្ឋានចំនួន ០១ខ្នង ទំហំ ១៣.៥x២៣ ម៉ែត្រ កម្ពស់ពីរជាន់ អគារស្នាក់នៅចំនួន ០១ខ្នង មានទំហំ ៧.២x២៦ ម៉ែត្រ កម្ពស់ពីរជាន់ ផ្ទះដាំបាយ-ហូបបាយចំនួន ០១ខ្នង មានទំហំ ៥x១៣.៥ ម៉ែត្រ អគារឃុំឃាំងបណ្តោះអាសន្នចំនួន ០១ខ្នង មានទំហំ ៥x១០ ម៉ែត្រ ទីលានប្រជុំជួរ មានទំហំ ២០x២៩.២ ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យចំនួន០១ មានទំហំ ៧.៤x១៣.៥ ម៉ែត្រ បន្ទប់ទឹកសាធារណៈ មានទំហំ ២.៧x៥.៨ ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាមចំនួន០១ និងរបងព័ទ្ធជុំវិញប្រវែង ២៩១.៥៧ ម៉ែត្រ និងកម្ពស់ ២.៥ម៉ែត្រ ការសាងសង់នេះផងដែលនិងរៀបចំឲ្យស្របទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ ៕
- រូបភាពដោយ! ហាក់បារាំង
- អត្ថបទដោយ:ម៉ែន សុវណ្ណ