សៀមរាប ៖ ថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម ដឹកនាំដោយលោក ជុំ ចាន់ថេង អភិបាលរង នៃគណៈអភិបាលស្រុក និងដោយមានការចូលរួមពី សង្កាត់រដ្ឋបាលជលផលសូទ្រនិគម លោកនាយករងរដ្ឋបាលស្រុក លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក អធិការដ្ឋាននគរបាលស្រុក ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការកំពង់ឃ្លាំង និងសហគមន៍នេសាទកំពង់ឃ្លាំង
ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រាបបទល្មើសនេសាទខុសច្បាប់ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បានចំនួន ០២ ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖
១-នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង៣សង់ទីម៉ែត្រ
-ក្បាលលបលូ ចំនួន ០៧ គ្រឿង
-របាំងសាច់អួន ប្រវែង ៦០០ម
-ចម្រឹង ចំនួន ៣០០ ដើម
២-នេសាទដោយឧបករណ៍ស្បៃមុង
-ក្បាលស្បៃមុង ចំនួន ០៨ គ្រឿង
-របាំងសាច់ស្បៃមុង ប្រវែង ៧០០ម
-ចម្រឹង ចំនួន ២០០ ដើម
# លែងត្រី ចំនួន ២៥ គក្រ
កម្លាំងចូលរួម ចំនួន ១៣ នាក់
# កាណូត ចំនួន ០២ គ្រឿង
រូបភាពនិងអត្ថបទដោយលោក សុខ សុង