ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរតនគិរី
សូមគោរពរាយការណ៍ជូន
លោកឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់
ជាទីគោរពដ៏ខ្ពង់ខ្ពស់ !!!
???? នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៥ វេលាម៉ោង១៣ និង១៨នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០១លើក ស្មើចំនួន០១ករណី រវាងរថយន្ដបែនដឹកដី និងរថយន្ដ ទិសដៅបញ្ច្រាសគ្នា(ពីលិចទៅកើត) នៅចំណុចផ្លូវក្រុមហ៊ុនចំការចេក ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
១- រថយន្ដម៉ាកHYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ3D-4650 អ្នកបើកបររត់គេចខ្លួនពីកន្លែងកើតហេតុ។
២- រថយន្ដម៉ាកCAMARYបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2N- 0340ធ្វើដំណើរ(ពីកើតទៅលិច)បើកបរដោយឈ្មោះ ប្រាក់ សក្ខី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
+ អ្នករួមដំណើរឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
+អ្នករួមដំណើរឈ្មោះ អេង ពិសី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
+អ្នករួមដំណើរឈ្មោះ អ៊ុក ផាន្នី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
+អ្នករួមដំណើរឈ្មោះ TRUONG VAN THANH ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកក្រុមហ៊ុនចំការចេក ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។
+ ការខូចខាតរួមមាន÷
- មនុស្សស្លាប់ចំនួន ០៥នាក់។
- រថយន្ដចំនួន០២គ្រឿងខូចខាតកំរិតធ្ងន់។
***មូលហេតុបឋម÷
- បណ្ដាលមកពីអ្នកបើកបររថយន្ដកាមេរីបាឡែន ចូលទៅគន្លងផ្លូវខាងស្ដាំរបស់រថយន្ដបែនដឹកដី។
*** បច្ចុប្បន្ន ៖ ជំនាញចរាចរណ៍កំពុងធ្វើកំណតុហេតុប្រគល់សាកសពចំនួន ០៥នាក់ទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
*វត្ថុតាង ៖ រថយន្ដចំនួន ០២គ្រឿងខាងលើ បានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីនៃច្បាប់ ។
អាស្រ័យដូចបានគោរពជម្រាបជូន សូមលោកឧត្ដមសេនីយ៍ ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ មេត្តាជ្រាបដ៍ខ្ពង់ខ្ពស់។