ខេត្តក្រចេះ៖ ធ្យូងជាប្រភពដើមចមនៃការបំផ្លាញធនធានធម្មជាតិយ៉ាងវិនាសសកម្ម មេឈ្មួញជើងខ្លាំងចាស់វស្សាខាងបំផ្លាញធនធានធម្មជាតិ ដែលគេស្គាល់ឈ្មោះ(ចែមុំ)ប៉ែកឥសាន្ត នៅតែបន្តដឹកជញ្ជូនធ្យូង តាមរថយន្តសាំយ៉ុងកែរច្នៃ និង រថយន្តវ៉េអងខ្នាតយក្សយកទៅលក់នៅប្រទេសជិតខាង ក្រោមខ្សែរភ្នែកសមត្ថកិច្ចនិងមន្ត្រីជំនាញ រាប់រយកន្លែង គ្គ្មានឆន្ទៈបង្ក្រាប...!
ក្រៅពីសេចក្តីរាយការណ៍ តាមបណ្តាញផ្សាយព័ត៌មាន ក៏មានរបាយការណ៍ស៊ើបអង្កេតនានារបស់សង្គមស៊ីវិល ក៏ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍ ដែលបង្ហាញថាព្រៃឈើក្នុងតំបន់ព្រៃឡង់នៃខេត្តក្រចេះ នៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ។ តើហេតុអ្វីបានជាឈ្មួញឈ្មោះ(ចែមុំ) នៅក្នុងទឹកដីខេត្តក្រចេះមានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះទៅវិញ ?
ឈើប្រណិតក្តី មិនប្រណិតក្តី ដែលប្រភពអះអាងថាត្រូវបានឈ្មោះ (ចែមុំ )ដឹកនាំមេការសំខាន់ៗមួយក្រុម ចូលកាប់ឈើក្នុងព្រៃឡង់ដោយខុសច្បាប់ ហើយដឹកចេញតាមរថយន្តយកទៅដុតធ្វើជាធ្យូង រួចដឹកបន្តយកទៅលក់នៅប្រទេសជិតខាង ការដឹកលួចលាក់ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបាំងភ្នែកសមត្ថកិច្ច គឺជារឿងមួយ ប៉ុន្តែ ការដឹកជាចំហដោយមានការរៀបចំជាបណ្តាញគឺជារឿងមួយទៀត ។
សំណួរសួរថា ចុះហេតុដូចម្តេចបានជាអ្នកស្រី(មុំ)នៅតែបន្តដឹកជញ្ជូនធ្យូងបានងាយស្រួលម្លេះ។
ហេីយជារឿយៗ គេឃើញសមត្ថកិច្ចចាប់បានធ្យូងដែលដឹកបន្លំតាមរថយន្តទំនើបៗ ឬរថយន្តក្រុងជាដើម។ ប៉ុន្តែ ធ្យូងដែលសមត្ថកិច្ចចាប់បានជាប្រភេទធ្យូង ដែលដឹកតាមមធ្យោបាយតូចៗតែប៉ុណ្ណោះ។
រីឯការចាប់នេះទៀត គឺចាប់បានតែធ្យូងប៉ុណ្ណោះ រីឯឈ្មួញរកស៊ីឈើធំៗដូចជាឈ្មោះ(ចែមុំ)មិនដែលចាប់បាននោះទេ។
ជាការពិតណាស់ ! មានហេតុផលគ្រប់គ្រាន់ដែលបញ្ជាក់ថា: ការទប់ស្កាត់ជំនួញធ្យូងខុសច្បាប់មិនជាការពិបាករហូតដល់គ្រប់គ្រងមិនបាននោះទេ។
សំណួរសួរទៀតថា៖ តើហេតុអ្វីបានជាឈ្មួញអាចចូលទៅកាប់ឈើបាន? តើហេតុអ្វីបានជាឈើអាចចេញពីព្រៃរួច? និងតើហេតុអ្វីបានជាឈើអាចចរាចរណ៍មកចូលឡហ៍ធ្យូងបាន តើហេតុអ្វីបានជា(ចែមុំ )ដឹកជញ្ជូនធ្យូងដល់ព្រំដែននិងឆ្លងដែនបានយ៉ាងងាយបែបនេះ? បើសូម្បីតែគ្រឿងញៀនដែលគេអាចលាក់រហូតដល់ក្នុងពោះក៏គង់តែសមត្ថកិច្ចចាប់បាន។ ចុះការកាប់និងដឹកជញ្ជូនធ្យូងដែលគេត្រូវការមធ្យោបាយយ៉ាងសន្ធឹកសន្ធាប់ហើយត្រូវដឹកតាមឡាន និងតាមផ្លូវថ្នល់សោះហេតុអ្វីមិនអាចចាប់បាន? បើនិយាយថា សមត្ថកិច្ចមិនអាចចូលដល់ព្រៃជ្រៅដើម្បីពិនិត្យមើលការកាប់ព្រៃឈើមកដុតធ្វើជាធ្យូងរបស់ឈ្មួញបានទេនោះ វារឹតតែជារឿងមិនអាចជឿបានទៅទៀត។ មិនអាចជឿបាន ដោយហេតុថា សូម្បីប្រជាសហគមន៍ក៏អាចចូលដល់ទីតាំងកាប់ឈើបានដែរ។ បើទោះជាមិនបាច់ចូលព្រៃក៏គេអាចទប់ស្កាតធ្យូង ដែលចរចាចរណ៍តាមដងផ្លូវបានយ៉ាងងាយដែរ។
តាមពិត ការកាប់ឈើមិនមែនជារឿងពិបាកនឹងដឹងនោះឡើយ។ សូម្បីតែប្រជាសហគមន៍ក៏អាចមើលឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្បាស់ដែរ ហើយពួកគេតែងតែនាំគ្នាចូលព្រៃដើម្បីបង្អាក់សកម្មភាពនេះទៀតផង។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អាជ្ញាធរបែរជាមិនសហការណ៍ និងជួនកាលថែមទាំងបានរារាំងសកម្មភាពរបស់ប្រជាសហគមន៍ និងក្រុមអ្នកសារព័ត៌មានទៅវិញ។ ទាំងនេះជាកញ្ចក់ឆ្លុះបញ្ចាំងបានអំពីអ្វីដែលនៅពីក្រោយវាំងនននៃជំនួញកាប់ឈើដុតធ្វើជាធ្យូងខុសច្បាប់នៅក្នុងទឹកដីនៃខេត្តក្រចេះ ។
មានមូលហេតុច្រើនយ៉ាង ដែលនាំឲ្យជំនួញធ្យូងក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុតគឺការឃប់ឃិតគ្នាជាខ្សែបណ្តាញរវាងឈ្មួញរកសុីធ្យូងជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួន។ មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្អ្នករកសុីធ្យូងច្រើនតែជាអ្នកមានឥទ្ធិពល ឬ មានខ្នងបង្អែករឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពី ធ្វើគ ធ្វើថ្លង់ នោះឡើយ ពីព្រោះតែពួកគេខ្លាចអំណាចរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិធំជាងខ្លួន។
នៅមានករណីកាប់ឈើម្យ៉ាងទៀត ដែលគេមិនអាចគ្រប់គ្រងបានដែរនោះគឺការកាប់ឈើដោយស្របច្បាប់តាមរយៈដីសម្បទានសេដ្ឋកិច្ច ដែលអ្នកមានលុយ មានអំណាចមួយចំនួនច្រើនប្រើយុទ្ធសាស្រ្តរបៀបត្រីងៀតឆ្លៀតពង ហ្នើយចុះខ្មែរថបញូស៍រៀបរាប់ជាយ៉ៗប៉ុណ្ណឹងសិនចុះ ទុកបន្តភាគនៅពេលក្រោយទៀត។ សូមអរគុណ