សៀមរាប: ថ្ងៃអាទិត្យ១១កើត ខែផល្គុន ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនិងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឆ្នាំនេះជាឆ្នាំទី១២ គិតចាប់ពីថ្ងៃបដិសន្ធិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលព្រឹត្តិការណ៍នេះបាននាំ មកនូវសម្បត្តិវប្បធម៌ជាច្រើនអនេកនៃកេរ៍តំណែលដូនតាខ្មែរយើង បេតិកភណ្ឌរូបីនៃប្រាង្គប្រាសាទអង្គរ។ អង្គរសង្រ្កាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី» ក៏ជាឱកាសជួបជុំសប្បាយរីករាយរបស់បងប្អូន ប្រជាពលរដ្ឋមកពីគ្រប់ទិសទី រួមទាំងភ្ញៀវទេសចរអន្តរជាតិមកកាន់ទឹកដីខេត្ត សៀមរាប ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាលក្ខណៈមហាគ្រួសារខ្មែរ៕
ក្នុងនោះផងដែរក៍មានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តមប្រាក់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តមសុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ (ស.ស.យ.ក) ឯកឧត្តមហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បន្ទាប់ពីកម្មវិធីប្រុងពលីរួចហើយ គណ:អធិបតីក៍បានរៀបចំសន្និសិទ្ធសារព័ត៌មានមួយ ដើម្បីឆ្លុះបញ្ចាំងពីវប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើង នៅក្នុងសន្និសិទ្ធនេះអ្នកសារព័ត៌មានក្នុងខេត្តសៀមរាបក៍បានចូលរួមជាច្រើនអង្គភាពផងដែរ៕
អត្ថបទនិងរូបភាព: ម៉ែន សុវណ្ណ