រាជធានីភ្នំពេញ៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នឹងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បើកកិច្ចប្រជុំយុវជនរបស់សមាគម នាថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្នុងកម្មវិធីនេះផងដែរ លោក យ៉ែម វុទ្ឋី អគ្គលេខាធិការរង នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានដឹកនាំក្រុមការងារចូលរួមប្រជុំនៅអាគារ AKP ជាន់ទី ១០ នៃក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នឹងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ឯកឧត្តម បានផ្ដល់អានុសាសន៍នឹងណែនាំអំពីការងាររបស់សមាគម ដើម្បីជាចំណែកមួយក្នុងការចូលរួមកិច្ចការងារសង្គមស្របតាមលក្ខន្តិកៈ នឹងបានតម្រង់ទិសកិច្ចការងាររបស់សមាគមដើម្បីអនុវត្តបន្ត។