ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតនៃគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកចិត្របុរី។ ក្នុងអង្គពិធី បានអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមសមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ក្នុងស្រុកចិត្របុរី លោកប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាធិការគណបក្សស្រុកចិត្របុរី លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១០ លោក លោកស្រីសមាជិកគណបក្សស្រុក លោក លោកស្រីប្រធានសាខាបក្សភូមិ យុវជនគណបក្ស យុវជនស.ស.យ.ក និងយុវជនស្រឡាញ់សន្តិភាព សរុប២៧៦នាក់ (ស្រី១០៧នាក់)។ អង្គពិធីបានទទួលសៀវភៅជីវប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី " ពេជ ចន្ទមុន្នី ភរិយាសម្តេចបវរធិតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា " ចំនួន១៥០ក្បាល តាមរយៈឯកឧត្តម សុខ ចាន់ភក្តី ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់។
រូបថតដោយ : គាំ ចាន់ដារ៉ា
BY: HN
______
#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ