????ខេត្តកំពង់ធំ៖ ថ្មីៗនេះមាន
ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានភ្ញាក់ផ្អើល នៅពេលបានរកឃើញមានប្លង់រឹងចំនួន ៣ សន្លឹក សរុបរួមមានផ្ទៃដីជិត ៣០ ហិតា ក្នុងតំបន់ព្រៃឡង់ ស្ថិតនៅសហគមន៍ក្បាលដូនក្រី ភូមិបឹង ឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានមួយក្រុមបានប្រទះឃើញឯកសារដែលគេជឿជាក់ថាជា “ប្លង់រឹង” ចំនួន៣ សន្លឹកមានផ្ទៃដីសរុបរួមជិត ៣០ ហិចតា នៅតំបន់ព្រៃឡង់ ក្នុងភូមិបឹង ឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ប្លង់ទាំងនេះ ត្រូវបានចេញដោយ លោកអុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ។
????ការរកឃើញទាំងនេះបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអ្នកព័ត៌មានយើងមួយក្រុមបានប្រទះឃើញគ្រឿងចក្រ ១គ្រឿងកំពុងវ៉ៃព្រៃនៅក្នុងតំបន់នោះ។បន្ទាប់មកពួកគាត់បានបង្ហាញថាពួកគាត់មានប្លង់រឹង និងច្បាប់ឈូសឆាយព្រៃទៀតផង ។ប៉ុន្តែបើតាមការសង្កេតរបស់អ្នកសារព័ត៌មានយើង ឃើញថាមិនទាន់មានការចុះហត្ថលេខាពីលោកអភិបាលស្រុកសណ្ដាន់នៅឡើយទេ ។
????លោក ស្រីសៀក មេឃុំមានរិទ្ធបានផ្ដល់បទសម្ភាសន៍តាមទូរសព្ទឱ្យយើងដឹងថា លោកមិនបានចុះទៅមើលដីព្រៃនោះមែន ប៉ុន្តែគាត់ចុះហត្ថលេខាតាមប្លង់គេស្នើសុំ។ ហើយរូបគាត់បានចារបញ្ជូនទៅសុំអភិបាលស្រុកឲ្យពិនិត្យ និងសម្រេច។
????លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់បានបញ្ជាក់តាមទូរសព្ទឱ្យយើងដឹងថា ខ្ញុំឆ្ងល់ដូចតែអ្នកសារព័ត៌មានអញ្ចឹងដែរ ។ព្រោះអី ប្លង់រឹង មិនដឹងគេចេញតាមណា ឬពេលណានោះទេ ។ព្រោះប្លង់រឹង គេមិនដែលមកឆ្លងកាត់ស្រុកទេ គេឆ្លងកាត់តែតែត្រឹមឃុំ និងបរិស្ថាននៅទីនោះ។ ចំពោះបញ្ហាសុំច្បាប់ឈូសឆាយដីព្រៃ បើទោះបីមកសុំខ្ញុំ ក៏ខ្ញុំមិនចុះហត្ថលេខាឲ្យដែរ ព្រោះខ្ញុំមិនដែលចុះហត្ថលេខាឲ្យអ្នកណាឈូសឆាយដីព្រៃនោះទេ។
????ស្ដាប់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកឆ្លើយតបនិងអ្នកសារព័ត៌មានពីរោះរណ្ដំ
ប៉ុន្តែពាក្យស្នើសុំឈូសឆាយមកដល់ គាត់ឃើញមានហត្ថលេខាឯកភាពពីលោកអភិបាលស្រុកសណ្ដាន់ផងដែរ។
????លោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំបានប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមយ៉ាងខ្លីថា ការចេញប្លង់រឹងនៅទីនោះបាន គឺផ្អែកទៅតាមក្រុមនិស្សិតធ្លាប់ចុះវាស់វែងកាលពីឆ្នាំ២០១២ ។
????ចម្លើយរបស់លោកប្រធានមន្ទីរខាងលើបង្ហាញថា មិនទាន់បានអះអាងច្បាស់លាស់នូវហេតុផលនៃការចេញប្លង់រឹងទាំងនេះនៅឡើយនោះទេ។
????លោកប៉ែនវណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ឆ្លើយតបនិងសំណួរអ្នកសារព័ត៌មានថា គាត់អត់បានដឹងទេ ចាំមើលឱ្យជំនាញចុះទៅពិនិត្យមើលសិន ! ដីនោះមិនដឹងនៅចំណុចណា ? តាមព័ត៌មានបឋមឮថា នៅក្នុងដែនបរិស្ថាន ចាំមើលជាក់ស្ដែងសិន..! ។
????លោក ជឹង ហេង អតីតប្រធាន បច្ចុប្បន្នជាអនុប្រធានសហគមន៍ លោកបានអះអាងតាមទូរសព្ទថាគាត់រស់នៅទីនេះ និងធ្វើការងារសហគមន៍ការពារព្រៃឈើ ៣ជំនាន់មកហើយ ! ។ ពុំដែលឮថា មានក្រុមនិស្សិតចុះមកវាស់វែងក្នុងឆ្នាំ ២០១២ ក្នុងដីព្រៃសហគមន៍ ឬនៅជិតតំបន់សហគមន៍ ដែលគាត់ការពារនោះទេ ។ហើយគាត់ក៏មិនដែល បានឃើញគណៈកម្មការ ឬក្រុមការងារណា ចុះមកវាស់វែងប្លង់ដី ឬបិទប្រកាសប្លង់នៅពេលណាក៏គ្មានដែរ ?! មិនដឹងថា ប្លង់រឹងនោះចេញតាមណា ? មានឆ្នាំ២០១៥ និងឆ្នាំ ២០២២ គឺគាត់មិនបានដឹង និង មិនបានឃើញទាំងអស់..!។
????គាត់បានបញ្ជាក់បន្ថែមថា កាលពីអំឡុងឆ្នាំ ២០១៩ គាត់នៅជាប្រធាន សហគមន៍របស់គាត់ គឺគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ រហូតមកដល់ឆ្នាំ ២០២០ ទើបបរិស្ថានមកគ្រប់គ្រងវិញម្ដង ។ ប៉ុន្តែសព្វថ្ងៃ មានរបាយការណ៍អី ត្រូវរាយការណ៍អំពីសហគមន៍របស់គាត់ គឺខាងរដ្ឋបាលព្រៃឈើ ក៏មកសុំរបាយការណ៍ពីគាត់ផងដែរ.. តែគាត់នៅឆ្ងល់ថាៈ តើគេធ្វើប្លង់រឹង បានដោយរបៀបណា? បើចេញនៅឆ្នាំ ២០១៥ គឺគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ។ បើចេញក្នុងឆ្នាំ ២០២២ គឺគ្រប់គ្រងដោយបរិស្ថាន ។
????ខណៈពេលដែលស្ថាប័ននានា និងអ្នកសារព័ត៌មានកំពុងតាមដានអំពីស្ថានការណ៍នេះ ហើយត្រូវបានច្បាប់ចាត់ទុកថាៈ ជាតំបន់ព្រៃធម្មជាតិដ៏សម្បូរបែប នៃជីវៈចម្រុះ និងជាមជ្ឈដ្ឋានសម្រាប់សត្វព្រៃជាច្រើនប្រភេទ ។ ស្រាប់តែឥឡូវនេះឃើញមានការចេញប្លង់រឹង នៅតំបន់ការពារព្រៃ គឺបង្ករការសង្ស័យអំពីភាពមិនត្រឹមត្រូវ នៃដំណើរការចេញប្លង់ និងមិនមានការឯកភា ពីអាជ្ញាធរដែនដី និងសហគមន៍ការពារធនធានធម្មជាតិនៅទីនោះទៀតផង។
????ទាក់ទងនិងរឿងដ៏សែនស្មុគស្មាញខាងលើនេះ ប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផលក្នុងព្រៃសហគមន៍ និងលោក ជឹង ហេងអនុប្រធានការពារព្រៃឈើសហគមន៍ក្បាលដូនក្រី ភូមិបឹង ឃុំមានឫទ្ធិស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានស្នើសុំ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរមនីយកម្ម សំណង់ និងសុរិយោដី ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត វែកមុខរកជនខិលខូច ដែលលួចដកហូតយកដីរដ្ឋ ឬ ដីសហគមន៍ការពារព្រៃឈើ ទៅធ្វើជាសម្បត្តិឯកជន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់