គេហទំព័រ ខ្មែរថប់ញូស

Language

ឈ្មោះ(ឡេង)មេបេីកល្បែងសុីសងសង្វៀនបញ្ជល់មាន់ដុះស្លែ កំពុងបើកលេងយ៉ាងអាណាធិតេយ្យ ក្នុងស្រុកត្រពាំងប្រាសាទសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ...

ថ្ងៃ 02/07/2024 | ម៉ោង 09:15:00

ខេត្តឧត្តរមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋ  រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹងថា ឈ្មោះ ឡេង កំពុងតែបើកដំណើរការល្បែងស៊ីសងមាន់ជល់និងអាប៉ោងទ្រង់ទ្រាយធំ លេងភ្នាល់ដាក់លុយយ៉ាង ដោយក្នុងមួយគូរចាក់លុយរហូតទៅដល់រាប់លានរៀល ហើយស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងអឺងកង គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាហ៊ាន ចុះបង្ក្រាបឬទប់ស្កាត់នោះទេ ថែមទាំងបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកញៀនល្បែងទាំងនោះលេងបានដោយសេរី។

ជាពិសេសលោក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ សម្ងំឈឹងទំនងជាត្រូវថ្នាំ ឬខ្លាចអំណាចលោក ឡេង ម្ចាស់សង្វៀនមាន់ ហើយហ៊ានផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលថែមទៀតផង។

ជាមួយគ្នានេះផងដែរប្រជាពលរដ្ឋនិយាយថា ក្រៅពីល្បែងស៊ីសងសង្វៀនជល់មាន់នៅទីតាំងខាងលើនេះ ក៏នៅមានប្រភេទល្បែងសុីសងតាមប្រព័ន្ធអនឡាញជាច្រើនទៀត កំពុងបេីកលែងយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកត្រពាំងប្រាសាទ។ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏ ដូចជាលោកអធិការដ្ឋាននគរបាលស្រុក មិនដែលខ្វល់ចំពោះបញ្ហាដែលកំពុងបង្ករភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។ 

ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យសូមអំពាវនាវទៅដល់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាពិសេសលោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមជួយត្រួតពិនិត្យនិងដាក់បទបញ្ជាទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកត្រពាំងប្រាសាទឲ្យចុះទប់ស្កាត់និងបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនេះផងដើម្បីគោរពតាមសេចក្ដីប្រកាសក៏ដូចជាបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងឲ្យស្របទៅ តាមគោលនយាបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃផងទាន៕