គេហទំព័រ ខ្មែរថប់ញូស

Language

ក្រុមអាជីវករផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ស្នើសុំឲ្យរាជរដ្ឋាភិបាលអន្តរាគមន៍បន្ទាន់ លើបញ្ហាចាប់យកម៉ូតូភ្ញៀវចូលទិញទំនិញក្នុងផ្សារទៅផាកយកប្រាក់ពី ៥០០០ទៅ ១០០០០៛..!

ថ្ងៃ 06/26/2025 | ម៉ោង 08:45:00

ស្ទឹងត្រែង – កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រុមអាជីវករមួយចំនួននៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង បានស្នើសុំឲ្យរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ចូលរួមអន្តរាគមន៍ទៅលោក សាយ កុសល អភិបាលក្រុងនិងលោក សឹង មុនីរ័ត្ន ប្រធានសហគមន៍ផ្សារសាមគ្គីខេត្តស្ទឹងត្រែង ដោយសារមានការចាប់យកម៉ូតូរបស់ភ្ញៀវ ដែលចូលមកទិញទំនិញនៅផ្សារ ។ លោកសឹងមុនីរ័ត្ន ប្រធានសហគមន៍ផ្សារ បានប្រើរថយន្តមួយគ្រឿងម៉ាកនីសាន់ គ្មានស្លាកលេខ និងបញ្ជាឲ្យសន្តិសុខរបស់ខ្លួនចាប់លើកម៉ូតូរបស់ភ្ញៀវយកទៅការិយាល័យរបស់ខ្លួន ហើយបង្គាប់ឲ្យបង់ប្រាក់ ក្នុងមួយគ្រឿងចំនួន៥,០០០៛ ដល់១០,០០០៛ ក្នុងមួយលើក ។

????ក្រុមអាជីវករបានសម្ដែងនូវការព្រួយបារម្ភថា សកម្មភាពនេះកំពុងធ្វើឱ្យប៉ះពាលយ៉ាងខ្លាំងដល់ជីវភាពរបស់ក្រុមអាជីវករយ៉ាងធ្ងន់ធ្ងរ។ ក្រុមអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងមួយចំនួនបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម អមដោយអត្ថាធិប្បាយថាៈ បច្ចុប្បន្ននេះ មានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដល់ថ្នាក់មិនអាចរកប្រាក់បង់បំណុលធនាគារបាន ហើយការចាប់យកម៉ូតូ និងការផាកយកប្រាក់បានធ្វើឲ្យភ្ញៀវខ្លាច មិនហ៊ានចូលទិញទំនិញដូចមុនទៀតទេ និងធ្វើឲ្យពាណិជ្ជកម្មក្នុងផ្សារបន្តធ្លាក់ចុះយ៉ាងគំហុក ។

????សូមរំលឹកឡើងថា
អ្នកតាមដានអំពីសកម្មភាពលោកសឹង មុនីរ័ត្ន ប្រធានផ្សារសហគមន៍សាមគ្គីខេត្តស្ទឹងត្រែង ដែលកើត
ឡើងក្រោមខ្សែភ្នែកលោក សាយកុសល អភិបាលក្រុងស្ទឹងត្រែង បានឃុបឃិតគ្នាប្រើល្បិចកិច្ចកល ធ្វើទុក្ខបុកម្នេញដល់ក្រុមអាជីវករ មិនថាលក់ដូរតាម កញ្ច្រែង ល្អី ឬអាជីវករលក់ដូរក្នុងផ្សារនោះឡើយ និងចាប់យកម៉ូតូភ្ញៀវដែលចូលទិញឥវ៉ាន់ក្នុងផ្សារ  ផាកយកលុយរកទីបញ្ចប់គ្មាន។

????“យើងខ្ញុំជាអាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង សូមសង្ឃឹមថា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ក្នុងករណីនេះ សូមមេត្តាជួយបន្ធូរបន្ថយ កុំឲ្យមានការចាប់យកម៉ូតូភ្ញៀវបន្តទៀតឱ្យសោះ !។ ពួកខ្ញុំទាំងអស់គ្នា ខាតបង់ច្រើនណាស់ ហើយគ្មានលុយសល់សម្រាប់បង់ជូនធនាគារទៀតផង” នេះបើតាមការបញ្ជាក់របស់ក្រុមអាជីវករ ។
????ពួកគាត់បន្តស្នើសុំដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត មេត្តារំសាយសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែងបច្ចុប្បន្ននេះចោលទៅ!! ❗ ហើយរៀបចំសារជាថ្មីឡើងវិញ !❗ ដើម្បីទប់ស្កាត់ការការធ្វើទុក្ខបុកម្នេញ ដល់ក្រុមអាជីវករ និងចាប់ម៉ូតូភ្ញៀវដែលចូលមកទិញទំនិញក្នុងផ្សារជាដើម។ ????សំណើរបស់ក្រុមអាជីវករខាងលើនេះ ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ដែលយើងកំពុងរស់នៅសព្វថ្ងៃ ។

      សម្ដេច ទ្រង់ ឯកឧត្ត លោកជំទាវ   លោក លោកស្រី អ្នកនាងកញ្ញា ដែលកំពុងតាមដាន មេត្តាស្ដាប់នូវការព្រួយបារម្ភរបស់ក្រុមអាជីវករក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ ❗
សូមអរគុណទុកជាមុន !✅
ប្រភពអាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង