គេហទំព័រ ខ្មែរថប់ញូស

Language

ករណីរុករានទន្រ្ទានឈូសឆាយវ៉ៃកំទេចដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួននៅតែបន្តជាហូហែ ក្រោមឥទ្ធពលអ្នកមានអំណាចមួយចំនួន.... ផ្សាយចេញពីខេត្តសៀមរាបថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយអង្គភាសារព័ត៌មានwwwktnpost.com

ថ្ងៃ 03/07/2025 | ម៉ោង 11:45:00

សៀមរាប៖ មានសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មាន ក៍ដូចជាសក្ខីកម្មប្រជាសហគមន៍ បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះថា មានករណីគ្រឿងចក្រចូលរុករានទន្រ្ទានឈូសឆាយវ៉ៃកំទេចដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួននៅតែបន្តជាហូរហែ ក្រោមឥទ្ធពលអ្នកមានអំណាចមួយចំនួន បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយនិងអាជ្ញាធរមូលដ្ឋាននិងជំនាញពាក់ព័ន្ធនៅក្នុងចំណុចភូមិកកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ដើម្បីស្វែងយល់នូវព័ត៌មានពិតនិងតម្លាភាព អង្គភាពសារព័ត៌មានគេហទំព័រktnpost បានសហការជាមួយអង្គភាពសារព័ត៌មានចំនួន៤អង្គភាពដ៍ទៃទៀត ចុះដល់ទីតាំងចំណុចខាងលើនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥  ជាក់ស្តែងយើងឃើញមានករណីឈូសឆាយវ៉ៃកំទេចដីព្រៃរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ ពិតប្រាកដមែន ដូចនេះហើយទើបក្រុមការងារសារព័ត៌មានយើងផ្តិតយករូបភាពជាក់ស្តែងស្តីពីករណីគ្រឿងចក្រអេះស្កាវាទ័រ វ៉ៃកំទេចព្រៃយកដីរបស់រដ្ឋជាច្រើនហិតាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ យើងគួរបញ្ជាក់ផងដែរ ក្នុងខណ:ពេលដែលក្រុមអ្នកសារព័ត៌មានចុះដល់ទីតាំងកើតហេតុខាងលើ គឺមិនបានជួបគ្រឿងចក្រដែលឈូសឆាយវាយកំទេចព្រៃនេះទេ ដោយហេតុថា ម្ចាស់បានដកគ្រឿងចក្រចេញមុន ក្រុមការងារសារព័ត៌មានយើងចុះដល់ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។

- តាមប្រភពប្រជាពលរដ្ឋដែលរស់នៅទីនោះបានខ្សឹមប្រាប់មកអង្គភាពសារព័ត៌មានយើងថា ម្ចាស់គ្រឿងចក្រឈ្មោះ(ថា) មិនស្គាល់ទីលំនៅ រយ:ពេលកន្លះម៉ោងក្រោយមក អង្គភាពយើងបានទូរស័ព្វទៅឈ្មោះ(ថា)សុំធ្វើបទសម្ភាសន៍ពីសកម្មភាពឈូសឆាយវ៉ៃកំទេចដីព្រៃរបស់រដ្ឋនេះ- លោក(ថា)បានរៀបរាប់យ៉ាងដូច្នេះ! ខ្ញុំសុីឈ្នួលគេទេ ឥឡូវបែករឿងអ្នកកាសែតដឹងច្រើន ខ្ញុំត្រូវតែដកគ្រឿងចក្រចេញសិន រង់ចាំថាតើនរណាជាអ្នកមានជំហូរពិតប្រាកដក្នុងការរត់ការធានាខុសត្រូវ លើករណីវ៉ៃដីព្រៃនេះ ដើម្បីសុវត្តិភាពគ្រឿងចក្រខ្ញុំ ពីព្រោះវាមានតម្លៃរាប់មុឺនដុល្លា ហើយរឿងនេះខ្ញុំ(ថា)ក៍បានស្រែកនៅសាលាឃុំម្តងហើយដែរ ត្រូវមានអ្នកជំហូរច្បាស់លាស់ទើបខ្ញុំហ៊ានវ៉ៃព្រៃនេះបន្តទៀត។
សំនួរសួរថា:តើអាជ្ញាធរឬសមត្ថកិច្ចឬជំនាញរដ្ឋបាលព្រៃឈើឬជំនាញបរិស្ថានតើលោកបានដឹងដែរឬទេ? បើដឹងតើស្ថាប័នថ្នាក់ណាចេញច្បាប់ឲ្យឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនេះ សូមលោក លោកស្រីមេត្តាជួយស្រាយបំភ្លឺក្នុងករណីរឿងនេះមកអង្គភាពយើងបានដឹងផងទាន ដើម្បីឲ្យមហាជននិងប្រជាពលរដ្ឋអស់ចម្ងល់ សូមអរគុណ៕
អត្ថបទនិងរូបភាពដោយ: ម៉ែន សុវណ្ណចាងហ្វាងការផ្សាយktnpost