គេហទំព័រ ខ្មែរថប់ញូស

Language

បទល្មេីសល្បែងសុីសងប៊ៀអាប៉ោងនៅតែបន្តបេីកលែងយ៉ាងពេញបន្ទុកនៅក្នុងផ្ទះដែលគេទម្លាប់ហៅឈ្មោះថា(ម៉ែត្រង៉ោលៗ) លោកពេជ្រ សារ៉ែនអធិការនគរបាលក្រុងបាត់ដំបងមិនហ៊ានបង្ក្រាប...!

ថ្ងៃ 06/26/2024 | ម៉ោង 03:00:00

ខេត្តបាត់ដំបង៖ មេបេីកបនល្បែងសុីសង ប៊ៀ អាប៉ោង ដែលមានឈ្មោះគេធ្លាប់ហៅថា ម៉ែត្រង៉ោលៗនោះបានប្រមូលផ្តុំបេីកលែងល្បែងសុីសងភ្នាល់ចាក់ចាញ់ ឈ្នះរាប់មុឺន រាប់លានរៀល ជាប្រចាំរៀងរាល់ថ្ងៃយប់ ខួបប្រាំង ខួបវស្សា សមត្ថកិច្ចនៅមូលដ្ឋានមិនមានវិធានការបង្ក្រាបទាល់តែសោះ ការមិនបង្ក្រាបនេះអាចមានមូលហេតុដោយសារ តែលោកមេបុ៉ស្តិ៍សង្កាត់ចម្ការសំរោង១និងលោកអធិការនគរបាលក្រុងបាត់ដំបងអាចពាក់ព័ន្ធក្នុងករណីទទួលសំណូកពីម៉ែ ត្រង៉ោលហេីយមេីលទៅ បានជាម៉ែ ត្រង៉ោលម្នាក់នេះ មិចចេះខ្លាចនៅតែល្មេីស គឃ្លេីន ផ្គេីននិងច្បាប់ហាមឃាត់ទៅវិញ។ជាមួយគ្នានេះផងដែរយេីងអាចនិយាយបានថា យន្តការរបស់នគរបាលថ្នាក់ក្រោមជាតិមានមេប៉ុស្តី ឃុំ សង្កាត់ អធិការស្រុក ក្រុង និងស្នងការ សំរាប់មេីលថែរក្សា ការពារ សន្តិសុខ សុវត្តិភាពសណ្តាប់ធ្នាប់សាធារណ:ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ផងខ្លួន ចុះហេតុដូចម្តេចបានជានៅក្នុងភូមិជំរុំដែលមានផ្ទះឈ្មោះម៉ែ ត្រង៉ោល បេីកល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង ក្នុងសង្កាត់ចម្ការសំរោង១ ក្រុងបាត់ដំបង ខេត្តបាត់បងសមត្ថកិច្ចមូលដ្ឋាននៅទីនោះមិនហ៊ានបង្ក្រាប។
សំណួរសួរថា: មូលហេតុអ្វី?បានជាមិនបង្ក្រាប? ការមិនបង្ក្រាបនេះតេីលោកមេបុ៉សិ៍្តសង្កាត់ចម្ការសំរោង១មានពាក់ព័ន្ធដែលឬយ៉ាងណា?
តេីលោកអធិការក្រុងបាត់ដំបងបានដឹងដែរឬទេ?
-ចំណុចជាកត្តាអវិជ្ជមានគឺឈ្មោះម៉ែ ត្រង៉ោលបាននិងកំពុងប្រព្រឹត្តផ្ទុយទៅនិងគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពនៅមូលដ្ឋានហេីយ ដូចនេះគួរលោកមេបុ៉ស្តិ៍សង្កាត់ចម្ការសំរោង១ លោកអធិការក្រុងបាត់ដំបងចុះពិនិត្យជាក់ស្តែងផងទាន៕