ខេត្តកំពង់៖ មានសេចក្តីរាយការណ៍ពីបណ្តាញយកព័ត៌មាននិងរបាយការណ៍សេីបអង្កេតនានាពីបណ្តាសង្គមសុីវិលក៍ដូចជាសក្តីកម្មរបស់ប្រជាសហគមន៍នេសាទ បានផ្តល់ប្រភពច្បាស់ការមកថាដីព្រៃរបស់រដ្ឋជាច្រេីនហិតាត្រូវរងការបំភ្លេចបំផ្លាញយ៉ាងវិនាសហិនហោចពីសំំណាក់ឈ្មួញឈ្មោះចក់ ងួន បាននិងកំពុងយកគ្រឿងចក្រត្រាក់ទ័រចូលឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋមកធ្វេីជាកម្មសិទ្ទផ្ទាល់ខ្លួនយ៉ាងអនាធិប្បតេយ្យ ក្នុងទីតាំងភូមិសាស្ត្រនៅចំណុចថ្លុករាជសីហ៍ ស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ខណៈអាជ្ញាធរមានសមត្ថកិច្ចឬលោកសៅ វណ្ណសិរីវុឌ្ឍ នាយសង្កាត់រដ្ឋបាលជលផល មិនមានវិធានការបង្ក្រាបទប់ស្កាត់ ការមិនបង្រ្កាបក្នុងករណីខាងលេីនេះ តេីមន្ត្រីជំនាញលោកសៅ វណ្ណសិរីវុឌ្ឍ អាចនិងមានការពាក់ព័ន្ធដែរឬយ៉ាងណា? ជាក់ស្តែងនៅថ្ងៃ២៨ខែមិថុនាឆ្នាំ២០២៤នេះក្រុមអ្នកសារព័ត៌មានបានចុះដល់ទីតាំងកេីតហេតុដេីម្បីពិនិត្យមេីលពីសកម្មភាពគ្រឿងចក្រត្រាក់ទ័រ របស់ឈ្មោះ(បញ្ញា) ដែលកំពុងឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ឲ្យទៅថៅកែឈ្មោះ ចក់ ងួន យ៉ាងអនាធិប្បតេយ្យ ដែលធ្វេីឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជម្រកមច្ឆាជាតិ ពោលគឺ:ជម្រកត្រីពងកូនតាមរដូវកាល ហេីយក៍ជាទង្វេីល្មេីសទៅនិងច្បាប់ស្តីពីជលផលក្នុងមាត្រា៤ មាត្រា២៥ និងមាត្រា៣១។
ជាការពិតណាស់ ! មានហេតុផលគ្រប់គ្រាន់ដែលបញ្ជាក់ថា: ការទប់ស្កាត់បទល្មេីសឈូសឆាយដីព្រៃលិចទឹកខុសច្បាប់មិនជាការពិបាករហូតដល់គ្រប់គ្រងមិនបាននោះទេ។
សំណួរសួរថា៖ តើហេតុអ្វីបានជាឈ្មួញអាចយកគ្រឿងចក្រចូលឈូសឆាយដីព្រែលិចទឹកនៅចំណុចទីតាំងខាងលេីនេះបាន? តើហេតុអ្វីបានជាអាជ្ញាធរនិងជំនាញរដ្ឋបាលជលផលលោកមិនទប់ស្កាត់? និងតើហេតុអ្វីបានជាឈ្មោះ ចក់ ងួន អាចឈូសឆាយដីព្រៃលិចទឹកបានយ៉ាងងាយបែបនេះ? ។បើនិយាយថា ទីតាំងដីព្រៃលិចទឹកដែលឈ្មោះ ចក់ ងួន បាននិងកំពុងឈូសឆាយយកនេះមានច្បាប់អនុញ្ញតពីរាជរដ្ឋាភិបាលកាត់ឃ្វាលចេញពីតំបន់៣មកតំបន់២ ដេីម្បីឲ្យប្រជាពលរដ្ឋអាស្រ័យផលមែននោះ ចុះហេតុដូចម្តេចពេលដែលអ្នកសារព័ត៌មានចូលផ្តិតយករូបភាពនិងសាកសួរអ្នកបេីកត្រាក់ទ័រ ចុះហេតុដូចម្តេចក៍មិនយកច្បាប់អនុញ្ញាតមកអំណះអំណាងទៅ កុំឲ្យមានការយល់ច្រឡំ (មាសពិតមិនខ្លាចភ្លេីង ស្រីល្អមិនខ្លាចការរិះគន់ទេ) ឧ.ហបេីនិយាយថាសមត្ថកិច្ចមិនអាចចូលដល់ទីតាំងឈូសឆាយដីព្រៃលិចទឹកនៅចំណុចខាងលេី ដើម្បីពិនិត្យមើលការឈូសឆាយដីព្រៃលិចទឹករបស់ឈ្មួញបានទេនោះ វារឹតតែជារឿងមិនអាចជឿបានទៅទៀត។ មិនអាចជឿបាន ដោយហេតុថា សូម្បីប្រជាសហគមន៍នេសាទក៏អាចចូលដល់ទីតាំងនេះបានដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អាជ្ញាធរបែរជាមិនសហការណ៍ និងជួនកាលថែមទាំងបានរារាំងសកម្មភាពរបស់ប្រជាសហគមន៍នេសាទ និងក្រុមអ្នកសារព័ត៌មានទៅវិញ។ ទាំងនេះជាកញ្ចក់ឆ្លុះបញ្ចាំងបានអំពីអ្វីដែលនៅពីក្រោយវាំងនននៃការឈូសឆាយដីព្រៃលិចទឹកខុសច្បាប់នៅក្នុងទឹកដីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មានមូលហេតុច្រើនយ៉ាង ដែលនាំឲ្យករណីរុករានទន្ទ្រានរំលោភដីព្រៃលិចទឹកក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុតគឺការឃុប់ឃិតគ្នាជាខ្សែបណ្តាញរវាងឈ្មួញជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួន។
មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្អ្នករកសុីរុករានទន្រ្ទានឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋមានច្រើនស្ទេីរគ្រប់ទីកន្លែងមិនថាតែចំណុចមួយកន្លែងខាងនេះទេនិយាយជារួម និងនិយាយដោយឡែកចំពោះទីតាំងដែលឈ្មោះ ចក់ ងួន ធ្វើសកម្មភាពនេះតេីមានច្បាប់ឬយ៉ាងណា?សូមឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយស្រាយបំភ្លឺដេីម្បីកុំឲ្យប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានលោកយល់ច្រឡំ ។
ជាមួយគ្នានេះផងដែរបេីយេីងពិនិត្យមេីលឃេីញអ្នកធ្វេីសកម្មភាពរបៀបនេះច្រេីនតែអ្នកមានឥទ្ធិពល ឬ មានខ្នងបង្អែករឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពី ធ្វើគ ធ្វើថ្លង់ នោះឡើយ ពីព្រោះតែពួកគេខ្លាចអំណាចរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិធំជាងខ្លួន។
នៅមានករណីឈូសឆាយដីព្រៃលិចទឹកម្យ៉ាងទៀត ដែលគេមិនអាចគ្រប់គ្រងបានដែរនោះគឺការឈូសឆាយដោយស្របច្បាប់តាមរយៈដីព្រៃសម្បទានសេដ្ឋកិច្ច៘
អាស្រ័យហេតុនេះប្រជាសហគមន៍នេសាទសូមសំណូមពរដល់លោកនួន ផារ័ត្ន អភិបាលនៃគណអភិបាលខេត្តកំពង់ធំនិងជាប្រធានគណបញ្ជាការឯកភាពខេត្តដែលទេីបចូលកាន់ដំណែងថ្មី មេត្តាពិនិត្យមេីលផងទាន ដោយសេចក្តីគោរព៕
-រាល់ការចេញផ្សាយព័ត៌មានរបស់អង្គភាពយេីងមិនមានគោលបំណងណាមួយធ្វេីឲ្យប៉ះពាល់រាល់បណ្តាសាមុីស្ថាប័ណ្ណឬអាជ្ញាធរពាក់ព័ន្ធទាំងឡាយណានោះទេ គ្រាន់តែការចុះផ្សាយក្នុងន័យស្ថាបនា នូវព័ត៌មានពិត សុក្រិត្យ យុត្តិធម៌ និងតម្លាភាពតាមច្បាប់ស្តីពីរបបសារព័ត៌មានតែបុ៉ណ្ណោះ៕ អង្គភាពយេីងរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់តាមពេលវេលារៀងរាល់ម៉ោងធ្វេីការ ហេីយរាល់ការចុះផ្សាយព័ត៌មានរបស់អង្គភាពយេីងបេីមិនសុក្រិត្យឬខ្វះចន្លោះនូវចំណុចណាមួយយេីងខ្ញុំនិងស្រាយបំភ្លឺឡេីងវិញតាមពេលវេលាដ៍សមគួរមួយ៕ សូមអរគុណ