គេហទំព័រ ខ្មែរថប់ញូស

Language

កម្មវិធីសប្បុរសធម៌ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្ដេចតេជោ(ស.គ.យ.ត-TYDA)...!

ថ្ងៃ 09/15/2024 | ម៉ោង 11:15:00

ខេត្តសៀមរាប៖ សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងមានការអញ្ជេីញចូលរួមពី ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបព្រមទាំង គណៈប្រតិភូអមដំណើរ និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានរៀបចំការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ស្ថិតនៅតំបន់អភិវឌ្ឍន៍រុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៦៖៣០នាទីព្រឹក ដល់ម៉ោង ១២៖០០ នាទី ថ្ងៃត្រនេះ ។