ក្រុមការងារចំរុះស្រុកសូទ្រនិគមដឹកនាំដោយលោក ឆាំ សុខុន នាយករងរដ្ឋបាលស្រុក សហការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់...!
ខេត្តសៀមរាប៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះសង្កាត់រដ្ឋបាលជលផលសូទ្រនិគម បានសហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម ប៉ុស្តឹ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង ឧទ្យានុរក្សបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការកំពង់ឃ្លាំង សហគមន៍នេសាទកំពង់ឃ្លាំង ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំងបានចំនួន ០៣ ករណី ក្នុងនោះមានៈ នេសាទដោយឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍ នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣ សង់ទីម៉ែត្រ និងឧបករណ៍ស្បៃមុង ដោយបានកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖
១-ឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍
-កាប់បង្គោល០៥កន្លែង បង្គោលចំនួន ២០ដើម
២-នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង៣សង់ទីម៉ែត្រ
-ក្បាលលបលូ ចំនួន ០៦គ្រឿង
-របាំងសាច់អួន ប្រវែង ៥០០ម
-ចម្រឹងចំនួន ២០០ដើម
៣-នេសាទឧបករណ៍ស្បៃមុងក្បាលស្បៃមុង ចំនួន០៩គ្រឿង
-របាំងសាច់ស្បៃមុងប្រវែង ៩០០ម
-ចម្រឹង ចំនួន ៣០០ដើម
-លែងកូនត្រី ចំនួន២៥គីឡូ
-កាណូតចំនួន ០២ គ្រឿង
-កម្លាំងចូលរួមសរុបចំនួន ១០ នាក់៕