អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវសើបអង្កេតអោយសុីជម្រៅចំពោះលោក ឆាំ ហាវ ប្រធានស្ថានីយ៍ថ្លឹងរថយន្តឃ្លាំង មឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃមិនគិតពីផលប្រយោជន៍ជាតិ..!
19/10/2024
ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តធុនធំផ្ទុកលេីសទម្ងន់ឆ្លងកាត់ស្ថានីយ៍ជញ្ជីងឃ្លាំង មឿង បានអះអាងដូចៗគ្នាថា សុទ្ធតែបង់លុយឲ្យមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ៅយ៉ាងសុខស្រួល។ បច្ចុប្បន្នគេឃើញរថយន្តដឹកខ្សាច់ធំៗធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងចេញពីខេត្តពោធិ៍ សាត់ ឆ្ពោះទៅខេត្តបាត់ដំបង ដោយឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿងរាប់សិបគ្រឿងក្នុង១ ថ្ងៃៗ ដែលជាប្រភពចំណូលលោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទីតាំងខាងលើនេះ។
ក្រុមអាជីវករដឹកទំនិញឆ្លងកាត់លេីស្ថានីយ៍ជញ្ជីងផ្លូវ ជាតិលេខ៥ក្រុងពោធិ៍សាត់ រិះគន់ដល់មន្រ្តីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនបានយកចិត្តទុកដាក់នៅក្នុងការផាក ពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលេីសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រភពបានឱ្យដឹងថា លោកឆាំ ហាវ ជាអ្នកបោះមេក្នុងការបែងចែកផលប្រយោជន៍ជូនមន្ត្រីគ្រប់ស្ថាប័ននៅក្នុងស្ថានីយឃ្លាំងមឿង ។
- រៀងរាល់យប់,រាល់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូឡានចុះបង់លុយឱ្យកូនចៅលោក ឆាំ ហាវ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់តែវាយភ្លើងសញ្ញ ជាសញ្ញា បង្ហាញបក្សពួកគេខាងស្ថានីយ៍ឲ្យដឹងហេីយរថយន្តក៍បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។
សកម្មភាពកម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹក ទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ នោះទេ។ ប្រភពបានបន្តថា បើសិនលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លង កាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥នេះ ចូល ក្នុងថវិការដ្ឋមិនអីនោះទេប៉ុន្តែត្រូវបានគេខ្សិបថាចូលក្នុង ហោប៉ៅក្រុមមន្ត្រីពុករលួយច្រើនជាង ដែលនាំឲ្យរដ្ឋបាត់ បង់ចំណូល រាប់ម៉ឺនដុល្លារ នៅក្នុង១ខែៗ។
គេសង្កេតឃើញថាក្នុង១ថ្ងៃៗប្រាក់ចំណូលពីរថយន្តដឹក ទំនិញ,ដឹកថ្ម,ខ្សាច់,ដី ដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង ផ្លូវ ជាតិលេខ៥ ក្រុងពោធិ៍សាត់បង់លុយជូនក្រុមមន្ត្រីដែលឈរជើងកន្លែងជញ្ជីងថ្លឹងរថយន្តមិនអាចរំលង១ គ្រឿងណាឡើយ ។ ដោយឡែកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ លោក កាង ប៉េងហាក់ ជាអ្នកបេីកដៃឲ្យក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ធ្វេីអ្វីៗតាមអំពេីចិត្ត។ ឈ្មួញ,អាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ ផ្លូវជាតិលេខ៥ ក្រុងពោធិសាត់ស្នើសុំដល់លោក ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ពិនិត្យមើលទង្វើមិនប្រក្រតី និងអំពើពុករលួយ របស់លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ក្រុងពោធិ៍សាត់ ជាបន្ទាន់ផង។
ក្រុមឈ្មួញ អាជីវករលើកឡើងថា ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ មិនអនុវត្តឲ្យ បានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីទប់ស្កាត់ រថយន្តដឹកទំនិញលើសទម្ងន់ ដែលធ្វើឲ្យខូចផ្លូវ និងខូចស្ពាននោះ ។ ផ្ទុយទៅវិញ លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ដោយ សារតែអាងលោក កាង ប៉េងហាក់ ប្រធានមន្ទីរ ជាខ្នង បង្អែកយ៉ាងរឹងមាំ។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយ:ទូរស័ព្វលេខtel: ០៩៥៣៣០៩៧៧.០៣១២៥២៥៨៨០