ខេត្តសៀមរាប៖ និស្សិតស្រី ឆ្នាំទី៤ ម្នាក់ ត្រូវសង្សារចូលទៅចាក់ជាង២០កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នាព្រឹកថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ ចំណែកជនដៃដល់ជាសង្សារបានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពចាក់សម្លាប់នាងដោយមិនទាន់ដឹងពីមូលហេតុ ។
នៅពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ដ៏កំណាចនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
ប្រភព ខេ អេស ហត់ញូស៍
ព័ត៌មានថ្មីៗ ????wwwktnpost.com