ខេត្តកំពង់ឆ្នាំង៖ មានសេចក្តីរាយការពីបណ្តាញយកព័ត៌មានក៍ដូចជារបាយការណ៍សើបអង្កេតនានាពីអង្កការសង្គមសុីវីលនិងជាសក្ខីកម្មរបស់ប្រជាសហគមន៍នេសាទ បានឲ្យដឹងថា បទល្មើសនេសាទកាន់តែកើនឡើងយ៉ាងពេញបន្ទុក មានគ្រប់ទីកន្លែងក្នុងបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង ពិសេសលៀសទាំងតូចទាំងធំរាប់សិបតោនដែលក្រុមឈ្មួញចតទូកធំៗអង្គុយរង់ចាំប្រមូលទិញពីក្រុមឈ្មួញនេសាទលៀសស្មើសច្បាប់និងច្រកដាក់ការុងជាច្រើន កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបនិងតាមប្រឡាយស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តទាំងតោនៗ
យកទៅឡើងបន្តនៅផ្លូវជាតិលេខប្រាំដឹកឆ្លងដែនយកទៅលក់នៅឯប្រទេសវៀតណាម និងដឹកទៅ ឡ.បកសាច់ក្នុងស្រុកក្រគរ ដោយរលូន ខណ:គេនៅមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចេញមកធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនៅឡើយ។