គេហទំព័រ ខ្មែរថប់ញូស

Language

ស្តេចល្បែងឈ្មោះ ត្នោត ជ្រុំ កំពុងប្រមូលផ្តុំក្រុមញៀនល្បែង សុីសង ប្រភេទ បៀរ អាប៉ោង និងល្បែងធួរ ប្រព្រឹត្តខុសច្បាប់ក្នុងទីតាំងមួយកន្លែង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង តើមូលហេតុអ្វីបានជ

ថ្ងៃ 11/23/2024 | ម៉ោង 02:15:00

ស្តេចល្បែងឈ្មោះ ត្នោត ជ្រុំ កំពុងប្រមូលផ្តុំក្រុមញៀនល្បែង សុីសង ប្រភេទ បៀរ អាប៉ោង និងល្បែងធួរ ប្រព្រឹត្តខុសច្បាប់ក្នុងទីតាំងមួយកន្លែង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង តើមូលហេតុអ្វីបានជាសមត្ថកិច្ចគ្រប់គ្រងនៅមូលដ្ឋានខាងលើនេះមិនបង្រ្កាប...?

ខេត្តបាត់ដំបង # តើស្តេចល្បែងឈ្មោះត្នោត ជ្រុំ មានសិទ្ធអំណាចធំប៉ុណ្ណា នរណានៅពីក្រោយខ្នង បានជាបុគ្គលរូបនេះហ៊ានបើកល្បែងសុីសងស្ទើគ្រប់ប្រភេទ ប្រមូលផ្តុំក្រុមអ្នកញៀនល្បែង ប្រព្រឹត្តលែងខួបប្រាំខួបវស្សា អស់ពីល្បែងភ្នាល់ទឹកភ្លៀង មានល្បែងសុីសង ប៊ៀ អាប៉ោងនិងល្បែងធួរ ជាដើម៘

ស្តេចក្រាញ់បើកល្បែកសុីសងខុសច្បាប់ម្នាក់នេះ តើគេមានខ្នងអង្អែករឹងមាំធំប៉ុន្មាននៅពីក្រោយ បានជាហ៊ានបើកដំណើរការប្រព្រឹត្តល្បែងសុីសងបានដោយរលូនទាំងយប់ទាំងថ្ងៃ ខួបប្រាំង ខួបវស្សា រាប់សិបឆ្នាំណាស់មកហើយ។

ជាការពិតណាស់នៅក្នុងមូលដ្ឋានភូមិចំការសំរោង១ សង្កាត់សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានសមត្ថកិច្ចគ្រប់ជាក់ថ្នាក់ដូចជា មេភូមិ មេប៉ុស្តិ៍ ចៅសង្កាត់ អធិការក្រុង អភិបាលក្រុង ស្នងការខេត្ត គឺជាយន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់សហការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ពិសេស សហការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ផងខ្លួន (ពោលគឺ)សហការអនុវត្តតាមគោលការណ៍លក្ខណ:សម្បត្តិទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ពិសេស អនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ឬល្បែងតាមអនឡាញ និងកន្លែងចែកចាយ នូវប្រភេទថ្នាំញៀន ឲ្យបានទូទាំងប្រទេស ដោយគ្មានការលើកលែង)។

តែផ្ទុយទៅវិញនៅក្នុងមូលដ្ឋានសង្កាត់ចំការសំរោង មានស្តេចល្បែងឈ្មោះត្នោត ជ្រុំ ប្រព្រឹត្តបើកបនល្បែងសុីសងយ៉ាងគគ្រឹក គគ្រេង ដែលជាកត្តាផ្ទុយទៅនិងគោលការណ៍របស់ក្រសួងមហាផ្ទៃយ៉ាងដូច្នេះទៅវិញ។
- សំនួរសួរថា: តើអាជ្ញាធររដ្ឋបាលមូលដ្ឋានដឹងរឿងនេះដែរឬទេ បើនិយាយថាសមត្ថកិច្ចមូលដ្ឋានមិនដឹងវារិតតែមិនអាចជឿរបានទៅទៀត មិនអាចជឿរបានដោយហេតុថា អស់លោកជាមន្ត្រីគ្រប់គ្រង អស់លោកជាមន្ត្រីអនុវត្តច្បាប់ផ្ទាល់នៅមូលដ្ឋានរបស់ផងខ្លួន ចុះហេតុដូចម្តេចបានជាឈ្មោះត្នោត ជ្រុំ ប្រព្រឹត្តបើកល្បែសុីសងបានដោយរលូនរបៀបនេះ តើលោកវរសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នឹង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹងដែរឬយ៉ាងណា....?។

ពលរដ្ឋ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង បានរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេ ហើយបើគ្មានខ្នងបង្អែករឹងមាំទេនោះ បុគ្គលដែលមាន រហ័សនាម ត្នោតជ្រុំ និងបក្សពួក មិនអាចបើកល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ នៅលើទឹកដី ក្រុងបាត់ដំបង បានឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងល្បែងសុីសងបៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងក្នុងទឹកដី នៃក្រុងបាត់ដំបងនេះ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់និងបង្ក្រាបទាល់តែសោះ ប្រហែល បុគ្គលដែលមាន រហ័សនាម ត្នោតជ្រុំ មានខ្នងបង្អែក រឹងមាំនិងមានឥទ្ធិពលខ្លាំងខ្លាហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗបានតាមទំនើងចិត្ត ដោយមិនខ្លាចច្បាប់បន្តិចសោះ។

ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេនឹង កើតមាននូវ អំពើចោរកម្ម បទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ ចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
- រាល់ការចេញផ្សាយរបស់អង្គភាពយើង មិនមានគោលបំណងណាមួយធ្វើឲ្យប៉ះពាល់រាល់បណ្តាសាមុីស្ថាប័ណ្ឌឬអាជ្ញាធរមូលដ្ឋាននោះទេ គ្រាន់តែរិ:គន់ក្នុងន័យស្ថាបនា ប្រកបដោយក្រមសីលធម៌ តាមច្បាប់ស្តីពីធម្មនុញ្ញ វិជ្ជាជីវ:សារព័ត៌មានតែប៉ុណ្ណោះ។
- យើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺពីសាមុីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ
រូបភាពដោយ:ចាន់ វណ្ណា
អត្ថបទដោយ: ម៉ែន សុវណ្ណ
ទំនាក់ទំនងតាមរយ:ទូរស័ព្វលេខ០៩៥៣៣០៩៧៧.០៣១២៥២៥៨៨០ សូមអរគុណ