ខេត្តព្រៃវែង: អគ្គីភ័យដ៍រន្ធត់មួយបានកេីតទ្បេីងនៅចំណុចផ្សារកអណ្ដេីក ស្រុកកំពង់ត្របែក ខេត្តព្រវែង បណ្ដាលអោយក្មេងប្រុសស្រី២ បានស្លាប់ក្នុងភ្លក់ភ្លេីង យ៉ាងអាណោចអាធម៍ ចំណែកឯម្ដាយរងរបួសស្រាល ឪពុករបួសធ្ងន់ ត្រូវសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ហេតុការណ៍នេះបានកេីតទ្បេីង នាថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០។
តាមប្រភពព័ត៍មានបឋម មិនទាន់កំណត់បានថាឆេះដោយសារមូលហេតុអ្វី ពិតប្រាកដនោះទេ ប៉ុន្តែអ្នកជិតខាងបានប្រាប់មកបណ្ដាញអ្នកយកព័ត៍មានយេីងថា ឪពុកក្មេងដែរស្លាប់នោះមានមុខរបរជាជាងជុសជួលម៉ូតូផង
ហេីយមានលក់សាំងផងដែរ ទេីបបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះបែបនេះកេីតទ្បេីង។
តែទោះយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋ យេីងគ្រប់ៗផ្ទះសំបែង មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថារដូវនេះជារដូវប្រាំង អគ្គីភ័យ ងាយនឹងឆាបឆេះដោយប្រការណាមួយដែលកេីតឡេីងដោយយថាហេតុ៕