គេហទំព័រ ខ្មែរថប់ញូស

Language

មានករណីស្រ្តីម្នាក់បានធ្វេីអត្តឃាដចងកសម្លាប់ខ្លួន នៅសណ្ឋាគារ ផាម៉ា ដោយសាចាញ់បោក ប្រុសស្នេហ៍ អស់លុយមានការខូចចិត្ត....

ថ្ងៃ 03/26/2020 | ម៉ោង 10:15:00

ខេត្តកំពង់ឆ្នាំង ៖ នៅល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ នៅសណ្ឋាគារ ផាម៉ា  មានករណី ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ លេខ២០៣ មូលហេតុ រឿងចាញ់បោក ប្រុសស្នេហ៍ អស់លុយ ។  សាកសពត្រូវបានប្រគល់ ឲ្យបុរសជាប្តី យកទៅធ្វើបុណ្យ តាមប្រពៃណី ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបន្តថា ការ
ស្លាប់របស់ស្រ្តីរងគ្រោះ ដោយសារចាញ់បោកបុរសម្នាក់អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់ ១៧០០ដុល្លាបន្ថែមទៀត ទើបកើតជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហា ដោយយោងតាមកំណត់ហេតុ របស់សមត្ថកិច្ច ដែល
បានចុះទៅពិនិត្យសាកសព ដែលបានចងក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA គឺស្រ្តីរងគ្រោះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិ អារីយក្សត្រ ឃុំ អារីយក្សត្រ  ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបាន សន្និដ្ឋានថា ស្រ្តីគិតខ្លីបានចងករ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ៕