គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន .....!

ថ្ងៃ 03/27/2020 | ម៉ោង 09:45:00

ខេត្តកណ្តាល) ៖ ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១នឹង៣០នាទីនៅចំណុចភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០១នាក់(ឃាត់ខ្លួន)១/ឈ្មោះភន ភារម្យហៅ អ៊ុំ ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិដីឥដ្ឋកោះផុស  ឃុំដីឥដ្ឋ   ស្រុកកៀនស្វាយខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន១-ម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច២-សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
៣-កាំភ្លើងខ្យល់កែឆ្នៃ០១ដើម៤-ស្នរមុខបួន០១ដើម។

សមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលពត៍មានពីប្រជាពលរដ្ឋថា.សកម្មភាពប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុដូចខាងលើកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបានចុះដល់ចំណុចកើតហេតុធ្វើការឃាត់ខ្លួនជន

ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា.ថ្នាំញៀន០១
កញ្ចប់តូចខាងលើគឺជារបស់ខ្លួនប្រាកដមែនដោយខ្លួនបានទៅទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញក្នុងមួយកញ្ចប់តូចតំលៃ២០០០០៛(ពីរមឺុនរៀល)ដើម្បីយកមកប្រើប្រាស់ខណះកំពង់រៀបចំប្រើប្រាស់ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពីសួរនាំរួចកម្លាំងសមត្តកិច្ចក៏នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកកាន់អធិការដ្ផាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

រួមនឹងវត្ថុតាងរួចយកមកសួរនាំនៅប៉ុស្តិ៍។