ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រេីប្រាស់កូនកាំបិត ប្លន់យកកាបូបលុយ នៅតូបលក់កាហ្វេ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវឃាត់ខ្លួន
ជនសង្ស័យឈ្មោះប៊ុន និល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធើ្វការសាកសួរ និង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
នេះបេីយោងតាមការបញ្ជាក់របស់អធិការដ្ឋាននគរបាលខណ្ឌចំការមន។