គេហទំព័រ ខ្មែរថប់ញូស

Language

ក្រុមឈ្មួញជាច្រើននាក់សម្រុកដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរទាំងយប់ទាំងថ្ងៃសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!

ថ្ងៃ 03/31/2022 | ម៉ោង 11:00:00

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈ្មោះ (សាល )និងឈ្មួញច្រើននាក់ទៀត បានដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ឆ្លងកាត់ភូមិអូរ ភូមិខ្វាវ ភូមិចុងស្ពាន ឃុំខ្វាវ​ យកទៅចែកចាយ តាមរោងសិប្បកម្មអត់ច្បាប់ ក្នុងទីរួមស្រុកជីក្រែង។ តាមផ្លូវឈ្មួញដឹកជញ្ជូនឈើមានស្នាក់ការរដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាន និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចជាច្រើនកន្លែង ប៉ុន្តែក្រុមឈ្មួញនៅតែអាចដឹកជញ្ជូនឈើទៅដល់គោលដៅបានយ៉ាងរលូន។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ម៉ុងប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈេីសៀមរាប គួរពិនិត្យឡើងវិញខ្លះផង ព្រោះបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង រាលដាលកាន់តែខ្លាំងឡេីងៗ។តាមប្រភពពីប្រជាពលរដ្ឋនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល១សប្ដាហ៍កន្លងទៅនេះ ឈ្មួញឈ្មោះ (សាល​) និងឈ្មួញច្រើននាក់ទៀត សម្រុកដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរ យ៉ាងគគ្រឹកគគ្រេងដោយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។ លោក ភោគ វិរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងលោក ទី ប៊ុនចម ប្រធានស្នាក់ការបរិស្ថានខ្វាវ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងតែកើតឡើងយ៉ាងពេញបន្ទុកនោះទេ។ សូម្បីតែលោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ក៏មិនទាន់ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះដែរ។
បើតាមការបង្ហើបពីក្រុមឈ្មួញដឹកជញ្ជូនឈើ បានឲ្យដឹងថាពួកគេបង់លុយតាមការកំណត់របស់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ទៅដល់គោលដៅដោយមិនប្រឈមនឹងការបង្ក្រាប។ ប្រសិនបើគ្មានការបើកដៃពីមន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺឈ្មួញឈ្មោះ សាល និងឈ្មួញដទៃៗោទៀតមិនអាចដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរ បានឡើយ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ កំពុងប្រឈមនឹងសេចក្ដីវិនាស ប្រសិនបើថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ មិនចាត់វិធានការទប់ស្កាត់នោះប្រាកដជាព្រៃឈើនៅក្នុងតំបន់បឹងពែរនិងរលាយសាបសូន្យជាក់ជាមិនខានឡេីយ។

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder